២.០ តើខ្ញុំអាចបង្កើតផែនការសកម្មភាពនៃការបើកប្រាក់ឈ្នួលប្រព័ន្ធឌីជីថលយ៉ាងដូចម្តេច?
- ចំណាយពេលវេលាក្នុងការរៀបចំផែនការនៃការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល
- លើកទឹកចិត្តកម្មករ កម្មការិនីអោយចាប់ផ្តើមប្រមូលឯកសារដែលចាំបាច់ក្នុងការបើកគណនី អោយបានឆាប់ទៅផែនការសកម្មភាព។
២.១ តើខ្ញុំគួរធ្វើដូចម្ដេច ដើម្បីអោយអ្នកគ្រប់គ្រងថ្នាក់កណ្តាល និងកម្មករ-កម្មការនីចូលរួម?
ជូនដំណឹង និងរៀបចំថ្នាក់គ្រប់គ្រង់កណ្តាល
វាពិតជាមានសារៈសំខាន់ណាស់ក្នុងការជូនដំណឹង រៀបចំ និងបង្កើតការគាំទ្រពីថ្នាក់គ្រប់គ្រងកណ្តាល នៅពេលធ្វើកម្មវិធីឌីជីថលនៅក្នុងរោងចក្រ។ពួកគេដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវការរផ្លាស់ប្តូរប្រកបដោយជោគជ័យ ពង្រឹងទំនុកចិត្តដល់កម្មករ-កម្មការនីកំឡុងពេល និងក្នុងថ្ងៃបើកប្រាក់ខែ និងជូយអោយពួកគេយល់ច្បាស់ពីរបៀបនៃការប្រើប្រាស់គណនី។
-
គំរូរបៀបវារៈសម្រាប់កិច្ចប្រជុំជាមួយអ្នកគ្រប់គ្រង់ថ្នាក់កណ្តាល
- សារៈសំខាន់ និងអត្ថប្រយោជន៍នៃការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល
- ចំណុចជោគជ័យពីរោងចក្រផ្សេងៗ
- ប្រព័ន្ធបើកប្រាក់ឈ្នួលថ្មី លក្ខណៈពិសេសរបស់គណនី និងតម្លៃសេវាកម្ម និងពេលវេលាសម្រាប់ការបើកប្រាក់ឈ្នួលតាមរយៈប្រព័ន្ធឌីជីថល
- ការចូលរួមជួយគាំទ្រក្នុងកំឡុងពេលធ្វើការផ្លាស់ប្តូរ និងតម្រូវការសម្រាប់អប់រំដល់កម្មករ-កម្មការនីពីរបៀបប្រើប្រាស់គណនីថ្មីរបស់ពួកគាត់
ការជំរុញអោយមានការចូលរួមពីកម្មករ-កម្មការនី
រៀបចំកិច្ចប្រជុំ ក្នុងសាលរោងចក្រ
លើកទឹកចិត្តឲ្យរៀបចំកិច្ចប្រជុំក្នុងសាលរោងចក្រចំនួនពីរដងដោយមានការគាំទ្រពីអ្នកផ្តល់សេវាហិរញ្ញវត្ថុ៖
- ការប្រជុំក្នុងសាលរោងចក្រលើកដំបូង គួរតែជូនដំណឹងដល់កម្មករ-កម្មការនីអំពីប្រព័ន្ធបើកប្រាក់ឈ្នួលថ្មី និងរបៀបបើកគណនី។វាគួរតែត្រូវបានធ្វើឡើងនៅពេលជិតចាប់ផ្តើមដំណើរការប្រព័ន្ធឌីជីថល។
- ការប្រជុំលើកទីពីរ គួរតែធ្វើឡើងមុនថ្ងៃបើកប្រាក់ឈ្នួល ដើម្បីជួយអោយកម្មករ-កម្មការនីអាចទទួលបានការប្រើប្រាស់សំរាប់បើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលថ្មី។
-
គំរូរបៀបវារៈកិច្ចប្រជុំ ក្នុងសាលរោងចក្រលើកទី ១៖
ជូនដំណឹងដល់កម្មករ-កម្មការិនីអំពីប្រព័ន្ធឌីជីថល៖
- ការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថល និងអត្ថប្រយោជន៍
- ពេលវេលាសម្រាប់អនុវត្តប្រព័ន្ធឌីជីថល
- ដំណើរការបើកគណនី និងឯកសារតំរុវការ
- ធ្វើការណែនាំអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងរបៀបទំនាក់ទំនង
- សំណួរ និងចម្លើយ
-
គំរូរបៀបវារៈកិច្ចប្រជុំ ក្នុងសាលរោងចក្រលើកទី ២៖
ការរៀបចំកម្មករ-កម្មការនីក្នុងការប្រើប្រាស់ការបើកប្រាក់ឈ្នួលថ្មី
- ការពន្យល់ពីរបៀបនៃការប្រើប្រាស់គណនី
- ការចូលទៅក្នុងគណនី
- ពិនិត្យតុល្យភាពទឹកប្រាក់
- របៀបដាក់/ដកប្រាក់
- របៀបផ្ញើរប្រាក់
- ពេលវេលាសម្រាប់អនុវត្តប្រព័ន្ធឌីជីថល
- ដំណើរការបើកគណនី និងឯកសារតំរូវការ
- ធ្វើការណែនាំអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ និងទំនាក់ទំនង
- សំណួរ និងចម្លើយ
ការរៀបចំកិច្ចប្រជុំ ក្នុងសាលរោងចក្រ អោយបានជោគជ័យ
- នរណា៖កម្មករ-កម្មការនីទាំងអស់គួរតែអញ្ជើញចូលរួមក្នុងលើកដំបូងនៅក្នុងកិច្ចប្រជុំ ក្នុងសាលរោងចក្រ ដែលក្នុងកិច្ចប្រជុំគួរតែមានកម្មករ-កម្មការនីយ៉ាងតិច១០០នាក់។ ក្នុងកិច្ចប្រជុំលើកទី២ ទាក់ទងនឹងការរៀបចំការបើកប្រាក់ឈ្នួល គួរតែអញ្ជើញកម្មករ-កម្មការនីណាដែលទើបទទួលបានការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលលើកទីមួយ។
- នៅឯណា៖ រៀបចំកិច្ចប្រជុំឲ្យឆ្ងាយអាគារផលិតកម្ម។
- ពេលណា៖ ជៀសវាងពេលដែលកម្មករ-កម្មការនីអស់កំលាំង និងឃ្លាន។
- របៀបណា៖ ប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយជាសាធារណៈ/
- ប្រើរយៈពេលប៉ុន្មាន៖ កិច្ចប្រជុំនីមួយៗមានរយៈពេល ១ម៉ោង។ ធានាថាបន្ទាប់ពីប្រជុំកម្មករ-កម្មការនីជាពិសេសស្ត្រីអាចសួរសំណួរបន្ថែមទៀត។
- ប្រើផ្ទាំងរូបភាពនិងសម្ភារៈផ្សេងទៀតដើម្បីលើកកម្ពស់ការយល់ដឹង(ការអប់រំបន្ត)អាចសុំពីអ្នកផ្តល់សេវាហិរញ្ញវត្ថុប្រសិនជាអាច។
- បង្កើតការផ្សព្វផ្សាយដោយប្រើប្រាស់ការផ្សព្វផ្សាយជាសាធារណៈដើម្បីចែករំលែកសារគន្លឹះពីអត្ថប្រយោជន៍ លក្ខណះពិសេសនៃការប្រើប្រព័ន្ធបើកប្រាក់ខែថ្មីនេះ និងទប់ស្កាត់ការក្លែងបន្លំ ជាពិសេសមុនថ្ងៃបើកប្រាក់ខែ។
- ផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់កម្មករ-កម្មការនីទៅលើសេវា និងសមត្ថភាពហិរញ្ញវត្ថុ ដូចជាការបណ្តុះបណ្តាលពីគម្រោង RISE Transform Financial Health។
- ប្រើប្រាស់ការបណ្តុះបណ្តាលតាមប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃឧបករណ៍សិក្សានេះដើម្បីពង្រឹងចំណេះដឹងទៅដល់កម្មករ-កម្មការនី។
ពិចារណាពីតម្រូវការរបស់កម្មការនី និងផ្តល់ការគាំទ្រ
ការប្រឈមសម្រាប់ស្រ្តី | ដំណោះស្រាយគួរពិចារណា |
---|---|
ពួកគាត់ទំនងជាមិនសូវបានប្រើ សេវាហិរញ្ញវត្ថុនោះទេ |
បណ្តុះបណ្តាលក្រុមតូចជាស្ត្រី ដែលឆាប់ទទួលបានក្នុងការរៀនសូត្រ និងមានជំនាញទំនាក់ទំនង។ ដូចនេះពួកគាត់អាចជួយគាំទ្រដល់មិត្តអប់រំមិត្ត។ |
ស្រ្តីមួយចំនួនប្រហែលជាលាក់ប្រាក់ខែខ្លះ នៃប្រាក់ឈ្នួលរបស់ពួកគាត់ដើម្បីធ្វើការសន្សំផ្ទាល់ខ្លួន មុននឹងប្រគល់ឲ្យទៅគ្រួសាររបស់គាត់។បង្កើនតម្លាភាពនៃការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល ដូច្នេះហើយវាអាចជាការបារម្មណ៍របស់ពួកគាត់។ វាជាករណីធ្ងន់ធ្ងរបំផុត ប្រសិនបើក្រុមគ្រួសាររបស់ពួកគាត់រកឃើញថាគាត់មានបានលាក់ប្រាក់។ |
កំណត់អត្តសញ្ញាណកម្មករ-កម្មការនីដែលងាយរងគ្រោះនិងសហការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីផ្តល់ការគាំទ្របន្ថែមនិងបង្កើតដំណោះស្រាយលើសេវាប្រសិនបើចាំបាច់។ ផ្តល់វគ្គបណ្តុះបណ្តាល HERfinance ដែលមានបញ្ជូលមេរៀន
កំណត់អត្តសញ្ញាណកម្មករ-កម្មការនីដែលងាយរងគ្រោះនិងសហការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីផ្តល់ការគាំទ្របន្ថែមនិងបង្កើតដំណោះស្រាយលើសេវាប្រសិនបើចាំបាច់។ ផ្តល់វគ្គបណ្តុះបណ្តាល HERfinance ដែលមានបញ្ជូលមេរៀន កំណត់ប្រភពធនធានសម្រាប់ការគាំទ្រ និងសំដៅទៅស្រ្តីណាដែលងាយរងគ្រោះពីអំពើហឹង្សា។ |
ស្រ្តីមួយចំនួនអាចនឹងត្រូវសុំការអនុញ្ញាតិពីស្វាម៉ី ឬឪពុករបស់គាត់ សម្រាប់ប្រើប្រាស់សេវាហិរញ្ញវត្ថុ។ |
រៀបចំលិខិតបញ្ជាក់ពីរោងចក្រដែលតម្រូវអោយកម្មករនិយោជិកបើកគណនីហិរញ្ញវត្ថុដើម្បីទទួលប្រាក់ឈ្នួលរបស់ពួកគេ។មានលិខិតបញ្ជាក់ដែលជាតម្រូវការរបស់កន្លែងការងាររបស់ពួកគេដើម្បីប្រើប្រាស់គណនីហិរញ្ញវត្ថុប្រហែលជាអាចធ្វើឲ្យមានការជំទាស់ពីក្រុមគ្រួសាររបស់ពួកគេតិចជាងមុន។ |
ភ្ជាប់ទំនាក់ទំនងជាមួយតំណាងកម្មករ
វាមានសារៈសំខាន់ណាស់ ដែលត្រូវប្រាកដថាតំណាងកម្មករបានចូលរួម។
ជាអនុសាសន៍អ្នកគួរតែដែលត្រូវអញ្ជើញពួកគេអោយចូលរួមកិច្ចប្រជុំលើកដំបូង
និងកិច្ចប្រជុំផ្សេងៗទៀតដើម្បីបកស្រាយអំពីអត្ថប្រយោជន៍នៃប្រព័ន្ធឌីជីថលសម្រាប់កម្មករ-កម្មការនី
និងកសាងទំនុកចិត្តពួកគេ។
២.២ តើខ្ញុំត្រូវពិចារណាអំពីអ្វីខ្លះ នៅពេលបើកគណនីសម្រាប់កម្មករ-កម្មការនី?
អ្នកដឹកនាំគម្រោង គូរតែធ្វើការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស និងអ្នកគ្រប់គ្រង់ថ្នាក់កណ្តាល ដើម្បីគាំទ្រកម្មករ-កម្មការនីអោយទទួលបានឯកសារត្រឹមត្រូវ និងមានពេលវេលាបើកគណនី។
សំនួរដែលគួរតែពិចារណា
- តើអ្នកផ្តល់សេវាហិរញ្ញវត្ថុត្រូវចំណាយពេលប៉ុន្មានដើម្បីឲ្យមានដំណើរការបើកគណនី និងសំរាប់បើកប្រាក់ឈ្នួល អាចប្រើប្រាស់បាន?
- តើអ្នកផ្តល់សេវាហិរញ្ញវត្ថុអាចជួយអ្វីខ្លះដល់ ដល់កម្មករ-កម្មការនីដែលបាត់ឯកសារ? តើពួកគេអាចពិនិត្យមើលនូវឯកសារមុនដែលពួកគេបានដាក់មក ដើម្បីជួយកាត់បន្ថយការពន្យាជាមួយកំហុសឆ្គងក្នុងពេលការបំពេញឯកសារ បាត់ឯកសារ ឬ ហត្ថលេខាដែលមិនសមស្រប បានទេ?
- តើអ្នកផ្តល់សេវាហិរញ្ញវត្ថុអាចមករោងចក្រដើម្បីបើកគណនីអោយកម្មករ-កម្មការនីក្នុងអំឡុងពេលធ្វើការបានទេ?
- តើការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលអាចបើកតាមរយៈគណនីទូរស័ព្ទដៃ ដែរឬទេ? ប្រសិនបើអាច តើទូរស័ព្ទដៃរបស់កម្មករ-កម្មការនីអាចដំណើរការបាន ហើយពួកគេបានចុះឈ្មោះស៊ីមកាតជាឈ្មោះរបស់ខ្លួនឯងទេ? ប្រសិនបើមិនអាច ជួយពួកគេបានដោយរបៀបណា?
២.៣ តើរៀបចំបើកប្រាក់ឈ្នួលដោយរបៀបណា?
ការសម្រេចចិត្តថាតើកម្មករនិយោជិកផ្នែកណាមួយ ដែលត្រូវជាក្រុមដំបូង
ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួលត្រូវធ្វើការសម្របសម្រួលជាមួយអ្នកដឹកនាំគម្រោង ដើម្បីសំរេចថាតើមានកម្មករ-កម្មការនីចំនួនប៉ុន្មាន ដែលមកពី ក្រុម / ផ្នែក / ខ្សែសង្វាក់ផលិតកម្ម នឹងត្រូវបានប្រើប្រាស់ប្រព័ន្ធឌីជីថលទៅតាមដំណាក់កាល។
រៀបចំបញ្ជីលេខគណនីរបស់កម្មករនិយោជិក
ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួលរក្សាទិន្ន័យ រួមមាន ឈ្មោះ លេខសម្គាល់រោងចក្រ ក្រុម ផ្នែក លេខគណនី និងព័ត៌មានពីស្ថានភាពគណនីរបស់កម្មករ-កម្មការនីម្នាក់ៗធ្វើបច្ចុប្បន្នភាពរៀងរាល់ខែ។
វាចាំបាច់ណាស់ក្នុងការរក្សាទុកព័ត៌មានលំអិតនិងលេខទូរស័ព្ទរបស់កម្មករ-កម្មការនីដោយសម្ងាត់ ព្រោះឯកសារសម្ងាត់ទាំងនោះបើនៅក្នុងដៃជនមិនត្រឹមត្រូវអាចនឹងត្រូវបានប្រើសម្រាប់ការបោកប្រាស់។ ឯកសារនេះមិនគួរត្រូវបានផ្ញើអ៊ីមែលទៅអ្នកផ្តល់សេវាហិរញ្ញវត្ថុដោយមិនមានការការពារពីលេខសម្ងាត់ឡើយ។
- ការយកចិត្តទុកដាក់លើព័ត៌មានលម្អិតនិងកំណត់ពេលវេលា គឺជាគន្លឹះសំខាន់សម្រាប់ការរៀបចំតារាងបើកប្រាក់ឈ្នួល។
- ត្រូវធានាថាយ៉ាងហោចណាស់មានបុគ្គលពីរនាក់ធ្វើការជាមួយគ្នា ដើម្បីបញ្ចូល
- និងពិនិត្យលេខគណនីនៅក្នុងបញ្ជីឈ្មោះរបស់កម្មករ-កម្មការនី។ត្រូវធានាថា
- អ្នកផ្តល់សេវាហិរញ្ញវត្ថុបានទទួលព័ត៌មានអំពីកម្មករនិយោជិតទាន់ពេលវេលា ដើម្បីជៀសវាងការពន្យាពេល។
ធានាថាមានតែកម្មករ-កម្មការនីដែលមានគណនីនៅដំណើរការ ដែលត្រូវបានទូទាត់
- ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួល និងអ្នកផ្តល់សេវាហិរញ្ញវត្ថុ គួរពិនិត្យមើលស្ថានភាពប្រតិបត្តិការគណនីទាំងអស់។
- ប្រសិនប្រើការបើកប្រាក់ឈ្នួលតាមទូរស័ព្ទចល័ត ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួលនឹងពិនិត្យមើលបញ្ជីឈ្មោះបើកប្រាក់ឈ្នួលកម្មករ-កម្មការនីទាំងអស់ដែលស៊ីមកាតនៅដំណើរការ។
ដើម្បីបងា្ករការក្លែងបន្លំ សូមក្រើនរំលឹកដល់កម្មករកុំឲ្យចែករំលែកទិន្នន័យរបស់ខ្លួន និងរាយការណ៍អំពីការហៅបន្លំដែលពួកគេអាចទទួលបាន។
អ្នកផ្តល់សេវាហិរញ្ញវត្ថុ គួរតែចែករំលែកសម្ភារៈសម្រាប់អប់រំបន្តជុំវិញការការពារការក្លែងបន្លំផងដែរ។
រោងចក្រគួររក្សាលេខគណនីកម្មករលេខទូរស័ព្ទ និងរក្សាការសម្ងាត់ពីចំនួនប្រាក់ខែ ហើយផ្តល់ឲ្យតែអ្នកដែលមានការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាការសម្ងាត់ និងមានសុវត្ថិភាព។
ផ្ញើតារាងប្រាក់ឈ្នួល និងការផ្ទេរប្រាក់
ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួលនឹងបំពេញក្នុងគំរូដែលផ្តល់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីណែនាំពីប្រាក់ឈ្នួល និងផ្ទេរប្រាក់ទៅគណនីអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ។
បញ្ជាក់ពីថ្ងៃបើកប្រាក់ឈ្នួល
ប្រធានគ្រប់គ្រងផ្នែកបើកប្រាក់ឈ្នួល នឹងសម្របសម្រួលជាមួយអ្នកដឹកនាំគម្រោង និងអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីបញ្ជាក់ពីពេលវេលា និងកាលបរិច្ឆេទសម្រាប់ថ្ងៃបើកប្រាក់ឈ្នួល។