១.០តើត្រូវបង្កើតក្រុមការងារប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលយ៉ាងដូចម្តេច?
ការចាត់តាំងអ្នកដឹកនាំគម្រោង
សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង
១. តើពួកគេទទួលបានការជឿជាក់ ពីកម្មករនិយោជិក ដែរឬទេ?
សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង
២. តើពួកគេ មានជំនាញទំនាក់ទំនង ជាមួយកម្មករនិយោជិកដែរឬទេ?
សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង
៣. តើពួកគេ ត្រូវបានថ្នាក់ដឹកនាំរោងចក្រ គាំទ្រដែរឬទេ?
សំណួរសម្រាប់ប្រើប្រាស់ ក្នុងពេលជ្រើសរើសអ្នកដឹកនាំគម្រោង
៤. តើពួកគេ មានជំនាញក្នុងការរៀបចំផែនការនិងដោះស្រាយបញ្ហាប្រឈមដែរឬទេ?
តួនាទី និងការទទួលខុសត្រូវរបស់អ្នកដឹកនាំគម្រោង
- ដឹកនាំនៃដំណើរការនៃប្រព័ន្ធឌីជីថលដោយមានការគាំទ្រពីក្រុមការងារប្រាក់ឈ្នួលតាម ប្រព័ន្ទឌីជីថល
- ជំរុញអោយមានការគាំទ្រពីកម្មករ-កម្មការនី និងតំណាងរបស់ពួកគេ រួមទាំងកម្មករ-កម្មការនីដែលងាយរងគ្រោះជាពិសេសជាស្ត្រី សម្រាប់គម្រោងនេះ
- គ្រប់គ្រងទៅលើសកម្មភាពនៃការប្រាក់ឈ្នួលតាមប្រព័ន្ទឌីជីថល ដោយរួមទាំងការបើកគណនី និងធ្វើការបណ្តុះបណ្តាលដល់កម្មករ-កម្មការនីជាមួយអ្នកបើកប្រាក់ខែ
- គ្រប់គ្រងនិងកាត់បន្ថយហានិភ័យដែលទាក់ទងនឹងដំណើរការតាមប្រព័ន្ទឌីជីថល តាមរយះធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារប្រាក់ឈ្នួលតាមប្រព័ន្ទឌីជីថល អ្នកបើកប្រាក់ខែ និងតំណាងកម្មករ
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកធនធានមនុស្ស ហិរញ្ញវត្ថុ ផលិតកម្ម និង បុគ្គលិកផ្នែកទំនាក់ទំនង ដើម្បីធានាថាពួកគេទទួលបានការគាំទ្រក្នុងដំណើរការឌីជីថល
វាមានសារៈសំខាន់ណាស់ដែលអ្នកដឹកនាំគម្រោងមានទំនាក់ទំនងជាមួយក្រុមការងារផ្នែកគ្រប់គ្រង ថ្នាក់គ្រប់គ្រងថ្នាក់កណ្តាល តំណាងកម្មករ និងកម្មករ-កម្មការនី ជាពិសេស ស្ត្រីយ៉ាងហោចណាស់២ខែមុននឹងចាប់ផ្តើមកម្មវិធីឌីជីថលនេះដើម្បីធានាថាការផ្លាស់ប្តូរការបើកប្រាក់ខែអោយមានភាពរលូន។
ការបង្កើតក្រុមការងារប្រាក់ឈ្នួលតាមប្រព័ន្ទឌីជីថល
ផ្នែកហិរញ្ញវត្ថុ
- ជ្រើសរើសអ្នកផ្តល់សេវាហិរញ្ញវត្ថុ
- បើកគណនីក្រុមហ៊ុន
- ផ្ញើតារាងប្រាក់ខែទៅកាន់អ្នកផ្តល់សេវាហិរញ្ញវត្ថុឲ្យទាន់ពេលវេលា
- ធានាថាមានថវិការគ្រប់គ្រាន់នៅក្នុងគណនីធនាគាររបស់ក្រុមហ៊ុន
- ចាត់វិធានការកែសម្រួលក្នុងករណីខកខានក្នុងការទូរទាត់
- កំណត់និងត្រួតពិនិត្យការផ្លាស់ប្តូរប្រតិបតិ្តការទូទាត់ប្រាក់ខែ កំណត់ប្រតិបត្តិការដកប្រាក់និងឯកសារស្របច្បាប់សម្រាប់បើកគណនីឌីជីថលជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុ
ផ្នែកផលិតកម្ម
ជួយផ្នែកធនធានមនុស្សក្នុងការ៖
- បណ្តុះបណ្តាលកម្មករ-កម្មការនី
- បើកគណនីឲ្យកម្មករ-កម្មការនី
- គ្រប់គ្រងថ្ងៃបើកប្រាក់ខែ
ផ្នែកធនធានមនុស្ស និង ទំនាក់ទំនង
- ធានាអោយមានការ ចូលរួមនិងបណ្តុះបណ្តាលកម្មករ-កម្មការិនី ពីអត្ថប្រយោជន៍នៃប្រព័ន្ធឌីជីថល
- ជួយបើកគណនីនិងបណ្តុះបណ្តាលកម្មករ-កម្មការនី
- ពិនិត្យដំណើរការនៃប្រព័ន្ធឌីជីថល
- ផ្តល់ការគាំទ្រ និងដំណោះស្រាយ
លើកទឹកចិត្តសមាជិកក្រុមការងារបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល គ្រប់រូបអោយចួលរួមប្រើប្រាស់ឧបករណ៍និងសំភារៈរបស់ RISE Transform Financial Health
១.១ តើត្រូវជ្រើសរើសអ្នកផ្តល់សេវាហិរញ្ញវត្ថុដោយរបៀបណា?
គំនិតសំខាន់ៗក្នុងការជ្រើសរើសអ្នកផ្តល់សេវាហិរញ្ញវត្ថុ
- តើកម្មករ-កម្មការនីត្រូវចំណាយថ្លៃសេវាប៉ុន្មានដើម្បីដកប្រាក់ខែតាមទូរអេធីអ៊ឹម ទីភ្នាក់ងារ ឬតាមរយៈប្រភពផ្សេងទៀត? តំលៃសេវាទាំងអស់នេះជាកត្តារារែដល់កម្មករ-កម្មការនី ដូច្នេះតើវាអាចកាត់បន្ថយឬបន្ធូបន្ថយយ៉ាងដូចម្តេច? តើរោងចក្រអាចចំណាយជំនួសជាកម្មករ-កម្មការនីបានទេ?
- តើការរៀបចំប្រាក់ខែត្រូវបានគិតថ្លៃសេវាពីខាងរោងចក្រដែរឬទេ? បើគិត តើថ្លៃប៉ុន្មាន?
ផែនការតម្លៃសេវាដែលផ្តល់ដោយអ្នកផ្តល់សេវាហិរញ្ញវត្ថុគឺត្រូវមានតម្លៃសមរម្យដែលអាចទទួលយកបានទាំងកម្មករ-កម្មការនី និងរោងចក្រ។ វាមានសារៈសំខាន់ណាស់ដែលអ្នកដាក់បញ្ចូលទាំងតម្លៃសេវា និងការចំណាយទាំងអស់ទៅក្នុងរបាយាការណ៏វិភាគលើមុខជំនួញរបស់អ្នក។ វាក៏ចាំបាច់ផងដែរក្នុងការស្វែងយល់ពីតម្រូវការហិរញ្ញវត្ថុ និងចំណង់ចំណូលចិត្តរបស់កម្មករ-កម្មការនី ជាពិសេសស្រ្តី។ ឧទាហរណ៍ ប្រសិនបើកម្មករ-កម្មការនីអាចសន្សំសំចៃប្រាក់ និងពេលវេលាក្នុងការផ្ញើប្រាក់ទៅក្រុមគ្រួសាររបស់ពួកគេ ពួកគេនឹងទំនងជាយល់ព្រមចុះឈ្មោះក្នុងការរបើកប្រាក់ខែតាមប្រព័ន្ធឌីជីថលថ្មីនេះ។
- តើអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់កម្មករនិយោជិតដើម្បីដកប្រាក់ឈ្នួលរបស់ពួកគេនៅថ្ងៃបើកប្រាក់ខែដែរឬទេ? តើពួកគេអាចបង្កើនចំនួនទូរអេធីអឹម ឬអេធីអឹមទូរស័ព្ទចល័តបន្ថែមទៀតទេ?តើពួកគេមានភ្នាក់ងារគ្រប់គ្រាន់នៅក្នុងតំបន់រោងចក្រនិងនៅតាមតំបន់របស់គ្រួសារកម្មករ កម្មការនីដែរឬទេ? តើភ្នាក់ងារទាំងនោះបានជូនដំណឹងអំពីការផ្លាស់ប្ដូរប្រព័ន្ធបើកប្រាក់ខែនិងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាដែលអាចកើតមានរបស់កម្មករ កម្មការនី ដែរឬទេ?
- តើត្រូវមានតំរូវការអ្វីទៀតលើកន្លែងដកប្រាក់ដែរនៅជិតៗរោងចក្រដែលកម្មករ កម្មការនីអាចប្រើប្រាស់បាន ឧ៖(មានរោងចក្រផ្សេងទៀតនៅក្នុងតំបន់ដែលនឹងប្រើប្រាស់កន្លែងដកប្រាក់នៅថ្ងៃតែមួយ)?
- តើដំណើរការសម្រាប់ការរាយការណ៍និងដោះស្រាយបញ្ហាជាមួយអេធីអឹមគឺជាអ្វី? ប្រសិនបើម៉ាស៊ីនអេធីអឹមអស់លុយនៅថ្ងៃបើកប្រាក់ខែតើត្រូវចំណាយពេលប៉ុន្មានដើម្បីទទួលបានការបំពេញបន្ថែម?
ស្នើសុំឱ្យអ្នកផ្តល់សេវាហិរញ្ញវត្ថុគូសផែនទីនៃកន្លែងដកប្រាក់និងបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីបំពេញតម្រូវការដកប្រាក់ពីកម្មករនៅថ្ងៃបើកប្រាក់ខែ។ ឧទាហរណ៍ កម្មករ ៥០០ នាក់ ត្រូវបានទទួលប្រាក់ខែជាមធ្យម ២០០ដុល្លា ក្នុងម្នាក់ៗអាចដករហូតដល់ ១០.០០០ ដុល្លានៅថ្ងៃបើកប្រាក់ខែ។ ស្វែងយល់ពីសមត្ថភាពដែលម៉ាស៊ីនអេធីអឹមនិងភ្នាក់ងារជិតៗរោងចក្រដែរអាចបំពេញតំរូវការបាន។
- តើទូរអេធីអឹមនិងភ្នាក់ងារនៅម្ដុំណានៅក្នុងរោងចក្រនិងសហគមន៍កម្មករ -កម្មការនី ហើយតើពួកគេចូលប្រើវាយ៉ាងដូចម្តេច?តើមានការព្រួយបារម្ភអំពីសុវត្ថិភាពជាពិសេសចំពោះស្ត្រីដែរឬទេ?
- តើអ្វីជាការគ្របដណ្តប់ថ្នាក់ជាតិរបស់ភ្នាក់ងារអេធីអឹម? តើកម្មករនិយោជិតនឹងអាចទទួលបានប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលរបស់ពួកគេនៅពេលពួកគេត្រឡប់ទៅស្រុកកំណើតក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដែរឬទេ?
- ប្រសិនបើពិចារណាលើការប្រាក់ខែតាមគណនីទូរស័ព្ទ តើទាំងរោងចក្រនិងតំបន់លំនៅដ្ឋានរបស់កម្មករត្រូវបានគ្របដណ្ដប់ដោយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់ពួកគេទេ?
សូមពិចារណាកន្លែងដែលកម្មករនិយោជិត ចង់ទទួលបានកន្លែងដកប្រាក់ - ដូចជានៅក្នុងសហគមន៍របស់ពួកគេឬនៅក្នុងភូមិរបស់ពួកគេហើយពិចារណាលើតម្រូវការរបស់កម្មការនីនិងរបៀបដែលពួកគេនឹងទទួលបានប្រាក់ទាំងនេះ។
- តើអ្នកផ្តល់សេវាហិរញ្ញវត្ថុអាចផ្តល់ការគាំទ្រអ្វីខ្លះក្នុងកំឡុងពេលអនុវត្តប្រព័ន្ធឌីជីថល និងក្នុងថ្ងៃបើកប្រាក់ខែ?
- តើអ្នកនឹងត្រូវធ្វើការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុយ៉ាងដូចម្តេចដើម្បីស្វែងរកនិងកាត់បន្ថយបញ្ហាទាំងឡាយណាដែលទាក់ទងនឹងខ្ទង់ចំណាយ (ដូចជាការបើកគណនីឬកំណត់លេខកូដឡើងវិញ)?
- តើអ្នកផ្តល់សេវាហិរញ្ញវត្ថុនឹងដោះស្រាយបញ្ហាការលួចបន្លំយ៉ាងដូចម្តេចប្រសិនបើវាកើតឡើង?
បង្កើតទំនាក់ទំនងការងារជាវិជ្ជមាន ជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីធានានូវការប្តេជ្ញាចិត្តនិងការគាំទ្រក្នុងករណីមានបញ្ហា។
- តើមានកម្មការនីចំនួនបុន្មាននាក់ដែលកំពុងធ្វើការនៅរោងចក្រហើយមានបទពិសោធប្រើប្រាស់សេវាហិរញ្ញវត្ថុ? តើមានការគាំទ្រអ្វីខ្លះដែលអាចជួយពួកគេអោយចេះប្រើប្រាស់ប្រព័ន្ធថ្មីនេះ?
កំណត់អត្តសញ្ញាណកម្មការនីដែលងាយរងគ្រោះ (អ្នកដែលមានការអប់រំទាបឬប៉ះពាល់នឹងសេវាហិរញ្ញវត្ថុ) ធ្វើការជាមួយអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីផ្តល់ការគាំទ្របន្ថែមដើម្បីជួយអោយពួកគេទទួលបាននិងប្រើប្រាស់ប្រព័ន្ធប្រាក់ឈ្នួលថ្មីនេះ។ ទាំងនេះអាចរួមបញ្ចូលទាំងការគាំទ្រនៅនឹងកន្លែងក្នុងថ្ងៃបើកប្រាក់ខែ។
ការទទួលខុសត្រូវរបស់អ្នកផ្តល់សេវាហិរញ្ញវត្ថុ
ជំហានទី ១/៨
បណ្តុះបណ្តាលដល់ក្រុមការងារឌីជីថល លើការបើកប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល និងបង្កើនសមត្ថភាព ផ្នែកធនធានមនុស្ស ដើម្បីអប់រំ បណ្តុះបណ្តាល និងគាំទ្រដល់កម្មករ-កម្មការនី
ជំហានទី ២/៨
ត្រូវប្រាកដថាក្រុមការងារផ្នែកហិរញ្ញវត្ថុយល់ច្បាស់ពីដំណើរការនិងកាលបរិចេ្ឆទដើម្បីទទួលបានភាព រលូនក្នុងការទូរទាត់ប្រាក់ឈ្នួលនៅថ្ងៃបើកប្រាក់ខែ។
ជំហានទី ៣/៨
ចូលរួមកិច្ចប្រជុំ ក្នុងសាលរោងចក្រ ដើម្បីជូនដំណឹង និងរៀបចំការបើកប្រាក់ខែថ្មីតាមប្រព័ន្ធឌីជីថល ដល់កម្មករ-កម្មការនី ។
ជំហានទី ៤/៨
ផ្ដល់ជំនួយយ៉ាងសកម្មដល់កម្មករ-កម្មការនីក្នុងការបើកគណនី។
ជំហានទី ៥/៨
ផ្ដល់ព័ត៌មាន អំពីទីតាំង ដកប្រាក់ ដល់កម្មករ-កម្មការនី ដែលអាចដកប្រាក់បាននៅក្បែររោងចក្រនិង សហគមន៍ ទៅតាមតម្រូវការរបស់ពួកគាត់។
ជំហានទី ៦/៨
ធានាប្រសិទ្ធភាពនៅតាមតំបន់រោងចក្រ និងការគាំទ្រ ដោយផ្ទាល់ដល់កម្មករ និងអ្នកគ្រប់គ្រង ជាពិសេសក្នុងថ្ងៃបើកប្រាក់ខែ។
ជំហានទី ៧/៨
នៅតែបន្តការជួយ និងគាំទ្រក្នុងការបើកគណនីសម្រាប់កម្មករ-កម្មការនីថ្មី ហើយនូវតែរក្សា ក្រុមការងារផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិរបស់ធនាគារ។
ជំហានទី ៨/៨
ណែនាំកម្មករ-កម្មការនី ពីការសន្សំប្រាក់ និងសេវាធានារ៉ាប់រង ដែរមាននៅក្នុងរោងចក្រ។
១.២ តើអ្នកត្រូវរៀបចំការប្រជុំបើកគម្រោងដោយរបៀបណា?
វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំកិច្ចប្រជុំដំបូងនេះ ជាមួយថ្នាក់ដឹកនាំរោងចក្រជាន់ខ្ពស់ ប្រធានផ្នែកនិងតំណាងកម្មករ ដើម្បីចែករំលែកពីផែនការនិងមានការជួយគាំទ្ររបស់ពួកគេពីប្រព័ន្ធឌីជីថលនេះ។ អ្នកគួរតែអញ្ជើញអ្នកផ្តល់សេវាហិរញ្ញវត្ថុដើម្បីចែករំលែព័ត៌មានលម្អិតពីការបើកប្រាក់ខែតាមប្រព័ន្ធឌីជីថលផងដែរ។
ពិចារណាទៅលើការអញ្ជើញអ្នកគ្រប់គ្រងរោងចក្រផ្សេងទៀត ដែលបានប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីចែករំលែកពីបទពិសោធន៏របស់ពួកគេ។